top of page

ព្រះជាម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធ

"ព្រះត្រៃឯក" គឺជាគំនិតមួយដែលពិបាកទទួលយក។ តើបី​តែ​មួយ​ដោយ​មិន​មាន​បី​តាម​របៀប​ណា? ពេល​នរណាម្នាក់​ឮ​ពាក្យថា «ព្រះ» ពួក​អាចគេ​គិត​ថា «ព្រះ ជា​ព្រះវរបិតា» ប៉ុន្តែ​ពាក្យថា «ព្រះ» អាច​ប្រើសំដៅ​ចំពោះ​អង្គ ព្រះ​ក្នុងភាពជាព្រះរបស់ព្រះ។ ជា​ឧទាហរណ៍ មនុស្សម្នាក់​ប្រហែល​ជា​គិត​អំពី​រង្វង់​ដែល​តំណាង​ឲ្យ​ «ព្រះ»។ នៅក្នុង​រង្វង់​នោះ​មាន​អង្គចំនួន​បី​៖ (១) ព្រះវរបិតា (២) ព្រះរាជបុត្រា និង (៣) ព្រះវិញ្ញាណបរិសុទ្ធ។ មាន​ព្រះ​តែ​មួយ​ប៉ុណ្ណោះ, ប៉ុន្តែ​ព្រះ​តែមួយ​នោះគឺ​កើត​ឡើង​ពីអង្គ​ ឬ​បុគ្គលិក​លក្ខណៈនៃព្រះ​ចំនួនបី​ដាច់​ដោយ​ឡែក​ពី​គ្នា។ អង្គនីមួយៗនៅ​ក្នុង​​​​ភាពជាព្រះរបស់ព្រះគឺជាព្រះ​។ វា​ប្រហែល​ជា​ងាយ​ស្រួល​ជាង​ក្នុង​ការ​ទទួលថា​ព្រះវរបិតា​គឺជា​ព្រះ ហើយ​ថា​ព្រះរាជបុត្រា​គឺជា​ព្រះ ជាជាង​ដែល​ជឿ​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរចែងអំពីព្រះវិញ្ញាណបរិសុទ្ធថាជាព្រះ។ ស៊ី. ស៊ី. ក្រ័រហ្វត ជួយ​យើង​ឲ្យ​យល់​ពី​ព្រះត្រៃឯក​ដោយ​និយាយ​ថា «ព្រះ​គឺជាការរួមគ្នារវាង​អង្គ​ចំនួនបី​—ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ។ ព្រះ​ជាព្រះតែ​មួយគឺជាអ្វី​ដែល​​សំខាន់បំផុត, ប៉ុន្តែ​ភាព​តែ​មួយ​នេះ​មាន​លក្ខណៈ​បី​យ៉ាង។ ព្រះវិញ្ញាណបរិសុទ្ធគឺជាមួយអង្គក្នុងចំណោមបុគ្គលទាំងបីនៃព្រះសិរសារព្រះ”។[1]


មានបទគម្ពីរច្បាស់លាស់តែមួយប៉ុណ្ណោះដែលហៅ ព្រះវិញ្ញាណបរិសុទ្ធថា​ជាព្រះ។ នៅពេល​អាន៉្នានាស​កុហក​ពី​ចំនួន​ទឹកប្រាក់​ដែល​គាត់​ឲ្យ​នោះ លោកពេត្រុសបាននិយាយទៅគាត់​ថា​៖ «តែ​ពេត្រុស​សួរ​ថា អាន៉្នានាស​អើយ ហេតុ​អ្វី​បាន​ជា​អារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក ឲ្យ​អ្នក​ហ៊ាន​កុហក​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​គៃ​ទុក​ដំឡៃ​ដ៏​១​ចំណែក​ដូច្នេះ?»(កិច្ចការ ៥:៣)។ ស្ទើរតែនៅក្នុងដង្ហើមតែមួយ ពេត្រុសបានបន្តមានប្រសាសន៍ថា «អ្នក​បាន​កុហក​ព្រះជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ» (កិច្ចការ ៥:៤)។ ពេលគាត់កុហកព្រះវិញ្ញាណបរិសុទ្ធ គាត់កុហកព្រះជាម្ចាស់។


លក្ខណៈរបស់ព្រះជាម្ចាស់

មានលក្ខណៈដែលព្រះជាម្ចាស់មានដែលមនុស្សមិនមាន។ ព្រះជាម្ចាស់គឺ: (១) អស់កល្បជានិច្ច (២) គង់នៅគ្រប់ទីកន្លែង (មានសមត្ថភាពគង់នៅគ្រប់ទីកន្លែងក្នុងពេលតែមួយ (៣) ជ្រាបគ្រប់ទាំងអស់ (មានសមត្ថភាពដឹងអ្វីៗទាំងអស់) និង (៤) ពេញដោយព្រះចេស្តា (មានគ្រប់ព្រះចេស្តា)។ លក្ខណៈទាំងនេះត្រូវបានអនុវត្តចំពោះព្រះវិញ្ញាណបរិសុទ្ធ។ អ្នកកត់ត្រាសាសានហេប្រឺបាននិយាយអំពី «ព្រះវិញ្ញាណដ៏នៅអស់កល្បជានិច្ច» (ហេព្រើរ ៩:១៤)។


អ្នក​កត់ត្រាទំនុកតម្កើង​បាន​និយាយ​អំពី​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​គង់​នៅ​គ្រប់​ទីកន្លែង ពេល​គាត់​និយាយ​ថា «តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន?តើ​ទូលបង្គំ​គេច​ចេញ​អោយ​ឆ្ងាយពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?» (១៣៩:៧)។ លោកប៉ុល​បាននិយាយអំពីព្រះប្រាជ្ញាញ្ញាណនៃ​ព្រះវិញ្ញាណពេល​គាត់​កត់ត្រាថា «ព្រះជាម្ចាស់​បាន​សំដែង​អោយ​យើង​ដឹង​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះវិញ្ញាណ ដ្បិត​ព្រះវិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​នោះ​ឡើយ» (១ កូរិនថូស ២:១០-១១)។


លោកប៉ុល​បាន​និយាយ​អំពីព្រះចេស្តារបស់​ព្រះវិញ្ញាណ ពេល​គាត់និយាយថា «ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះបញ្ចូល​ដ៏​ប៉ិនប្រសប់​នោះ​ទេ គឺ​ព្រះវិញ្ញាណ​បានសម្តែង​ឫទ្ធានុភាព​វិញ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង​ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់។ ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់» (១ កូរិនថូស ២:៤-៥)។ សូម​កត់​សម្គាល់​ថា លោកប៉ុល​ប្រើ​ពាក្យ «ព្រវិញ្ញាណ» និង «ព្រះ» អាចជំនួស​គ្នា​បាននៅក្នុង​បរិបទ​នេះ។ វាគឺជាព្រះវិញ្ញាណ-ជាព្រះ-ដែលជាអំណាចដែលលោកប៉ុលបានប្រើប្រាស់។ យើងបានឃើញសេចក្ដីពិតដូចគ្នានេះត្រូវបានបង្រៀននៅក្នុង លូកា ១:៣៥ នៅពេលដែលទេវតាបានពន្យល់ពីរបៀបដែលម៉ារានឹងមានផ្ទៃពោះជាព្រះយេស៊ូ។ «ព្រះវិញ្ញាណបរិសុទ្ធនឹង​យាង​មក​សណ្ឋិត​លើ​នាង គឺ​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុតនឹង​គ្រប​បាំង​នាង។ ហេតុ​នេះ គេ​នឹង​ថ្វាយ​ព្រះនាម​ដល់​បុត្រ​ដ៏វិសុទ្ធដែល​ត្រូវ​ប្រសូត​មក​នោះ​ថា ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ សូម​កត់​សម្គាល់​ជាថ្មីម្ដង​ទៀត​ថាពាក្យ «វិញ្ញាណ» និង «ព្រះ» ត្រូវ​បាន​ប្រើ​ជំនួស​គ្នា។


​លក្ខណៈនៃព្រះទាំងបីអង្គត្រូវបានប្រើជាមួយគ្នា

ដោយព្រោះតែព្រះអង្គទាំងបីបានរួមគ្នាបង្កើតបានជាភាពជាព្រះ,ដែលព្រះអង្គត្រូវបានលើកឡើយរួមគ្នាជា​ញឹក​ញាប់។ ការនេះបង្ហាញពីលក្ខណៈសម្បត្តិ។ នៅក្នុង​បញ្ញាត្តិដ៏អស្ចារ្យដែលមាននៅក្នុង​ម៉ាថាយ គាត់​បាន​បង្រៀន​ថា «ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​អោយ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​អោយ​គេ ក្នុង​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ» (ម៉ាថាយ ២៨:១៩ )។ វា​នឹង​មិន​ស៊ីសង្វាក់គ្នា​ទេ ប្រសិនបើ​នរណាម្នាក់​និយាយ​ថា​នឹង​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យពួកគេ​ក្នុង​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ក្នុងនាម​របស់​មនុស្ស​ណាមួយនោះ។ "មនុស្សម្នាក់" នឹងមិនមានភាពស្មើជាមួយនឹងអង្គទាំងពីរផ្សេងទៀតទេ។ ហេតុ​នេះ ព្រះ​វិញ្ញាណ​គឺស្មើ​ជាមួយនឹង​ពីរអង្គ​ទៀត​ដែល​ត្រូវបានលើកឡើង។ វាគួរឱ្យចាប់អារម្មណ៍ដោយកត់សម្គាល់ថាពាក្យ "ព្រះនាម" គឺជាឯកវចនៈបើទោះបីជាមានការលើកឡើងពីលក្ខណៈបីអង្គក៏ដោយ។ ដូច​បាន​លើក​ឡើង​ខាង​លើ​ថាមាន​ការ​រួបរួម​ក្នុង​លក្ខណៈនៃព្រះ។ លក្ខណៈនៃព្រះគឺ​សំខាន់ បើទោះ​បី​ជា​បង្កើតឡើងពីចំនួនបីអង្គផ្សេង​គ្នា​ក៏​ដោយ។


បទគម្ពីរផ្សេត​ទៀត​ដែល​ភ្ជាប់​ទាំង​បី​អង្គជាមួយគ្នាត្រូវ​បាន​ផ្ដល់​ឲ្យ​តាមរយៈលោក​ប៉យលនៅពេល​ដែល​គាត់​បញ្ចប់សេចក្តីដែលមានៅក្នុងបទគម្ពីរ ​កូរិនថូស​ខ្សែទីពីរ។ គាត់កត់ត្រាថា “សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ និង​ការ​រួម​រស់​ក្នុង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ” (១៣:១៤)។


សេចក្តីសន្និដ្ឋាន

បើទោះ​បី​ជា​មាន​ព្រះ​តែ​មួយ​ក៏​ដោយ, ទ្រង់​ត្រូវបានកើតឡើងពីអង្គចំនួនបីអង្គផ្សេង​គ្នា។ អង្គនីមួយៗ​អាច​និយាយ​បាន​ថា​ជា «ព្រះ»។ អង្គនីមួយៗមានមុខងារខុសៗគ្នាក្នុងការផ្តល់ការសង្រ្គោះដល់ពិភពលោកទាំងមូល។

[1]. Cited by Roy H. Lanier, Sr. in The Timeless Trinity for the Ceaseless Centuries (Denver, CO: Lanier Books, 1974), 335.

ความคิดเห็น


bottom of page