top of page

តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីឲ្យបានត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់?

ប្រសិនបើអ្នកកំពុងតែសួរសំណួរបែបនេះ អ្នកបានបោះជំហានទីមួយដើម្បីបានត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ហើយ។ យ៉ាកុប ៤:៨-១០ ចែងថា “សូម​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​យាង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជំរះ​ខ្លួន​អោយ​បាន​បរិសុទ្ធទៅ!​ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​ជំរះ​ចិត្ត​គំនិតឲ្យ​បាន​ស្អាត​ឡើង! ចូរ​ទទួល​ស្គាល់​ថា ខ្លួន​ធ្លាក់​ដល់​កំរិត​ណា​ហើយ ចូរ​កាន់​ទុក្ខ និង​សោក​សង្រេង ព្រម​ទាំង​ធ្វើ​អោយ​សំណើច​ក្អាកក្អាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​សោក ហើយ​អោយ​អំណរ​សប្បាយ​របស់​អ្នក​រាល់​គ្នា​ប្រែ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ នោះ​ព្រះអង្គ​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ជា​មិន​ខាន” (គខប)។ វាគឺជាការពិបាកខ្លាំងណាស់នៅក្នុងការទទួលស្គាល់ថាអ្នកត្រូវការព្រះជាម្ចាស់ដើម្បីឲ្យបានត្រឹមត្រូវវិញ។ មិនមានមនុស្សច្រើននោះទេដែលមានបំណងចិត្តធ្វើបែបនោះ (ម៉ាថាយ ៧:១៣)។ យ៉ាងណាមិញ ការបន្ទាបខ្លួនឲ្បបានចុះចូលតាមបំណងព្រះហឫទ័យព្រះជាម្ចាស់គឺជារបៀបតែមួយគត់ដើម្បីឲ្យបានត្រឹមត្រូវជាមួយទ្រង់វិញ។


ជឿលើព្រះយេស៊ូវ

ការបន្ទាបខ្លួនដោយចុះចូលចំពោះព្រះជាម្ចាស់ដ៏មានព្រះចេសត្តានៃស្ថានសួគ៌ត្រូវតែតាមរយៈសេចក្តីជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះដែលបានយកនិស្ស័យសាច់ឈាម។ រ៉ូម ៣:២១-២៤ ចែងថា ន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រឹត្យវិន័យ សេចក្តី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រឹត្យវិន័យ និង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ ២២ គឺ​ជា​សេចក្តី​សុចរិត​របស់​ព្រះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ ២៣ ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ ២៤ តែ​ដោយ​ពឹង​ដល់​ព្រះគុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយសារ​សេចក្តី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ” ព្រះយេស៊ូវបានធ្វើឲ្យយើងត្រឹមត្រូវវិញ ហើយទ្រង់បង្ហាញយើងពីរបៀបរស់នៅឲ្យបានត្រឹមត្រូវ។ ទ្រង់គឺជាផ្លូវដែលព្រះជាម្ចាស់ទ្រង់បានជ្រើសរើសដើម្បីឲ្យមានទំនាក់ទំនងជាមួយមនុស្ស។ ក្នុងពេលជាមួយគ្នានេះ, ព្រះជន្មរបស់ព្រះយេស៊ូវនៅលើផែនដីនេះគឺជាសេចក្តីរុចរិតរបស់ព្រះជាម្ចាស់ដែលបង្ហាញចេញមក។ ដូច្នេះវាច្បាស់ណាស់ថា ប្រសិនបើយើងចង់មានភាពត្រឹមត្រូវជាមួយព្រះជាម្ចាស់វិញ ដូច្នេះយើងត្រូវបែរជំនឿរបស់យើងទៅរកព្រះយេស៊ូវ និងសេចក្តីបង្រៀនរបស់ព្រះអង្គ។


ការជឿលើព្រះយេស៊ូមានន័យថាយើងទុកចិត្តលើព្រះអង្គ និងរៀនមកពីទ្រង់។ គ្រាមួយនោះ សូម្បីតែលោកយ៉ូហានបាទីស្ទដែលជាហោរានៅក្នុងសម័យព្រះយេស៊ូក៏បានបង្ហាញពីភាពមិនប្រាកដប្រជាមួយចំនួនផងដែរ។ ព្រះយេស៊ូបានបញ្ជូនសារត្រឡប់ទៅគាត់វិញដោយមានបន្ទូលថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ជំរាប​លោក​យ៉ូហាន នូវ​ហេតុការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹងល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ” (ម៉ាថាយ ១១:៤-៥)។ តាមលក្ខណៈដូចគ្នានេះ ព្រះយេស៊ូអាចបន្តមានបន្ទូលថា “អស់​អ្នក​ដែល​នឿយហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំរាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ” (ម៉ាថាយ ១១:២៨-៣០)។ ប្រសិនបើយើងចង់មានភាពត្រឹមត្រូវឡើងវិញជាមួយព្រះជាម្ចាស់ នោះយើងត្រូវសម្លឹងមើលទៅកាន់ព្រះយេស៊ូ។ ទោះបីជានៅពេលជីវិតជួបមានការលំបាក យើងស្វែងរកទ្រង់ដើម្បីទទួលបាននូវការលួងលោម និងការណែនាំ។ ទ្រង់គឺជាគ្រូពេទ្យដ៏ចំណាននៅលើផែនដីនេះ ហើយសូម្បីតែពេលឥឡូវនេះ ព្រះអង្គគឺជាគ្រូពេទ្យដ៏អស្ចារ្យសម្រាប់ព្រលឹងរបស់យើង។


ការជឿលើព្រះយេស៊ូវទាមទារឲ្យយើងជឿលើការរស់ពីសុគតឡើងវិញរបស់ព្រះអង្គ។ បន្ទាប់ពីរបាយការណ៍ដំបូងៗត្រូវបានចែករំលែកប្រាប់ថាព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ អ្នកដើរតាមដែលជិតស្និតនឹងទ្រង់ជាច្រើនបានបដិសេធមិនជឿនោះទេ។ បន្ទាប់មកនៅទីបំផុតព្រះអង្គបានលេចមកឯពួកគេជាច្រើននាក់ក្នុងពេលតែមួយ ព្រះអង្គស្តីបន្ទោសគេ ព្រោះតែគ្មានជំនឿ ហើយមានចិត្តរឹងរូស (ម៉ាកុស ១៦:១៤)។ ព្រះអង្គមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ម្នាក់ថា “អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។” (យ៉ូហាន ២០:២៩)។ សេចក្តីជំនឿរបស់យើងសម្រាប់ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាមូលដ្ឋាននៃសេចក្តីជំនឿរបស់យើង ពីព្រោះព្រះអង្គបានសន្យាថានឹងប្រោសយើងពីស្លាប់វិញនៅពេលទ្រង់យាងត្រឡប់មកវិញ។ ១ ថែស្សាឡូនិច ៤:១៣-១៤ ចែងថា “បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម ១៤ ដ្បិត​បើ​យើង​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត ព្រម​ទាំង​រស់​ឡើង​វិញ​ហើយ នោះ​ត្រូវ​ជឿ​ថា ព្រះ​ទ្រង់​នឹង​នាំ​អស់​អ្នក ដែល​ដេក​លក់​ទៅ​ក្នុង​ព្រះយេស៊ូវ ឲ្យ​បាន​មក​ជា​មួយ​នឹង​ទ្រង់​ដែរ ” នៅថ្ងៃចុងក្រោយបង្អស់នៅលើផែនដីនេះ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ និងលើកអ្នកស្លាប់ឲ្យរស់វិញសម្រាប់អ្នកដែលជឿលើទ្រង់ (១ ថែស្សាឡូនិច ៤:១៦)។ អ្នកជឿទាំងអស់នេះនឹងបន្តរស់នៅជាមួយទ្រង់នៅឯស្ថានសួគ៌អស់កល្បជានិច្ច (វិវរណៈ ២:៧)។ ការជឿលើការរស់ឡើងវិញរបស់ព្រះ​យេស៊ូវ​ប្រែទៅជាសេចក្តីសង្ឃឹមដ៏ពិត និងលើកទឹកចិត្តដល់គ្រីស្ទបរិស័ទសម្រាប់ជីវិតនេះ និងអស់កល្បជានិច្ចតរៀងទៅ។


យ៉ាងណាមិញ យើងត្រូវតែដឹងថាសេចក្តីជំនឿទៅលើព្រះយេស៊ូវគឺលើសពីការយល់ដឹង និងការទទួលស្គាល់ពីការពិតទាំងនេះទៅទៀត។ នៅក្នុង យ៉ូហាន ៨ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ្នកជឿព្រះអង្គ (៨:៣១)។ យ៉ាងណាមិញ នៅពេលព្រះយេស៊ូវបង្ហាញឲ្យឃើញពីអ្នកជឿដូចគ្នាទាំងនោះដែលនៅជាទាសករនៃអំពើបាប ពួកគេបានប្តូរឥរិយាបថរបស់គេយ៉ាងឆាប់រហ័ស ហើយចាប់ផ្តើមមានជម្លោះជាមួយព្រះអង្គ (៨:៣៣ff)។ នៅពេលព្រះយេស៊ូវបានធ្វើឲ្យអង្គទ្រង់ក្លាយទៅជាព្រះជាម្ចាស់ខាងសាច់ឈាម ពួកគេបានរើសដុំថ្មគប់សម្លាប់ទ្រង់ (៨:៥៩)។ ការផ្លាស់ប្តូរនេះបង្ហាញយើងថាវាជាការដែលអាចមានជំនឿតិចទៅលើព្រះយេស៊ូវដោយមិនមានការប្តេជ្ញាចិត្ត។ មនុស្សមួយចំនួនចង់បានការល្អពីព្រះយេស៊ូវ ប៉ុន្តែពួកគេមិនចង់បន្ទាបខ្លួនទទួលយកការដឹកនាំរបស់ទ្រង់នៅក្នុងជីវិតរបស់ពួកគេទេ។ ព្រះយេស៊ូវមិនទទួលយកអ្នកដើរតាមទ្រង់ដែលនៅតែមានចិត្តចង់បន្តជាប់នៅក្នុងអំពើបាបទៀតនោះទេ។ យើងត្រូវតែស្តាប់បង្គាប់ទ្រង់ជាចៅហ្វាយរបស់យើង។ យើងត្រូវតែមានបំណងចិត្តលះបង់ជីវិតរបស់យើងសម្រាប់ទ្រង់ (ម៉ាកុស ៨:៣២-៣៤)។ យើងត្រូវតែមានបំណងចិត្តបើកចំហរសូម្បីតែក្នុងការសារភាពជំនឿលើទ្រង់ទៅកានអ្នកដទៃ និងសរសើរព្រះនាមទ្រង់ជាសាធារណៈនៅពេលយើងប្រឈមមុខជាមួយការចំអកពីអ្នកដទៃ (ម៉ាថាយ ១០:២៨-៣៣; យ៉ូហាន ១២:៤២)។ ប្រភេទនៃជំនឿដែលព្រះជាម្ចាស់ទាមទារពីយើងគឺគ្មានអ្វីក្រៅពីសេចក្តីជំនឿដែលស្មោះត្រង់ជាមួយនឹងព្រះយេស៊ូវពេញមួយជីវិតហើយនិងសេចក្តីបង្រៀនរបស់ទ្រង់ឡើយ។ ការដែលមានភាពត្រឹមត្រូវជាមួយព្រះជាម្ចាស់ឡើងវិញទាក់ទងនឹងជំនឿដែលចាក់ឫសយ៉ាងជ្រៅជ្រាបចូលទៅក្នុងគំនិត និងសកម្មភាពទាំងអស់របស់យើង ហើយវាហូរហៀរចេញមកខាងក្រៅតាមរយៈការបង្ហាញចេញមក។ សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទគឺមានការឆ្លុះបញ្ចាំងតាមរយៈរបៀបរស់នៅថ្មីមួយ។


ការផ្លាស់ប្តូរចិត្តគំនិតរបស់អ្នក (ការផ្លាស់ប្រែចិត្ត)

ការដែលមានភាពត្រឹមត្រូវឡើងវិញជាមួយព្រះជាម្ចាស់មិនមានន័យថាយើងនឹងតែងតែមានភាពឥតខ្ចោះនោះទេ។ ប៉ុន្តែវាមានន័យថាយើងនឹងព្យាយាម។ បើគ្មានការតាំងចិត្តនេះ ក្នុងការរស់នៅស្របតាមការរំពឹងទុករបស់ព្រះជាម្ចាស់ទេ យើងមិនអាចសុចរិតបាននោះទេ។ កិច្ចការ ១៧:៣០-៣១ ចែងថា “ពី​ដើម ព្រះ​ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ៣១ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំជំរះ​លោកីយ៍​ដោយ​យុត្តិធម៌ ដោយសារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​តម្រូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុតាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំងឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ”។ ពាក្យថា “ប្រែចិត្ត” មានន័យថា “ការផ្លាស់ប្តូរចិត្តរបស់អ្នក”។ វាហាក់ដូចជាពាក្យដែលមានលក្ខណៈប្រែប្រួល។ លើកលែងតែដង្កូវមេអំបៅផ្លាស់ប្តូរទម្រង់របស់វាទៅជាដង្កូវសូត្រដើម្បីក្លាយខ្លួនទៅជាមេអំបៅដ៏ស្រស់ស្អាត គ្រីស្ទបរិស័ទថ្មីម្នាក់ប្តេជ្ញាចិត្តដើម្បីកប់ជីវិតចាស់របស់គាត់ចូលយ៉ាងជ្រៅទៅក្នុងផ្នូរ ផ្លាស់ប្តូរចិត្តរបស់គាត់ ហើយដើរចេញមកជាមួយនឹងជីវិតថ្មីដែលតាំងចិត្តរស់នៅថ្វាយព្រះជាម្ចាស់ (រ៉ូម ៦:៤; កូឡុស ២:១២)។ ចិត្តដែលបានផ្លាស់ប្តូរហើយក៏បាននាំទៅរកសកម្មភាព និងការសម្រេចចិត្តល្អៗដែលអាចសម្គាល់ឃើញបានពីអ្នកដទៃទៀត។ តាមរយៈការផ្លាស់ប្រែចិត្តរបស់យើងដោយមានជំនួយពីព្រះជាម្ចាស់ ជីវិតរបស់យើងនឹងចាប់ផ្តើមឆ្លុះបញ្ចាំងពីព្រះយេស៊ូវ។


សម្អាតព្រលឹងអ្នក (ពិធីជ្រមុជទឹក)

ជាចុងបញ្ចប់យើងត្រូវតែដឹងខ្លួនថាមិនថាយើងស្មោះត្រង់នឹងព្រះយេស៊ូវ និងសេចក្តីបង្រៀនពីសីលធម៌របស់ទ្រង់ប៉ុណ្ណានៅក្នុងជីវិតរបស់យើង ហើយមិនថាយើងបានផ្លាស់ប្តូរច្រើនប៉ុណ្ណានៅក្នុងជីវិតរបស់យើងសម្រាប់ទ្រង់នោះទេ ប្រសិនបើព្រះជាម្ចាស់មិនបានសម្អាតព្រលឹងរបស់យើងទេ នោះយើងនៅតែមានទោសនៅចំពោះព្រះអង្គ។ អំពើបាបណាមួយក៏អាចធ្វើឲ្យយើងត្រូវជាប់ទោសនៅចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះ យើងត្រូវការសម្អាតអំពើបាបរបស់យើងចេញ។ ពិធីជ្រមុជទឹក ឬការជ្រមុជចូលទៅក្នុងទឹកគឺជាផ្នែកមួយដ៏ចាំបាច់ដើម្បីលាងសម្អាតអំពើបាបរបស់យើងចេញ។ ១ ពេត្រុស ៣:២១ ចែងថា “នេះ​ជា​និមិត្តរូប​នៃ​ពិធី​ជ្រមុជ​ទឹកដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជំរះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់ ដោយ​មនសិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ”។ នៅក្នុងព្រះគម្ពីរ ពិធីជ្រមុជទឹកកើតឡើងនៅពេលដែលមនុស្សម្នាក់ជ្រមុជចូលទៅក្នុងទឹកដោយសារគ្រីស្ទបរិស័ទម្នាក់ទៀត។ នៅត្រង់ចំណុចនេះអ្នកជឿថ្មីទទួលបានការអត់ទោសអំពើបាបរបស់គេជារៀងរហូតពីព្រះយេស៊ូវ ហើយឥឡូវនេះមានទំនាក់ទំនងជាមួយព្រះជាម្ចាស់នៅក្នុងសេចក្តីសុចរិត។ កិច្ចការ ២:៣៨-៣៩ ចែងថា “លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ សូម​បង​ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹកក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ​ទៅ ដើម្បី​ព្រះជាម្ចាស់​លើកលែង​ទោស​បង​ប្អូន​អោយ​រួច​ពី​បាប ហើយ​បង​ប្អូន​នឹង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះបន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ”។ នៅពេលយើងទទួលជឿ, កែប្រែចិត្ត, សារភាពជាសាធារណៈ និងទទួលពិធីជ្រមុជទឹក យើងត្រូវតែបន្តក្នុងការប្តេជ្ញាចិត្តចំពោះព្រះយេស៊ូវ និងការបង្រៀនរបស់ទ្រង់។ យើងមិនអាចមានភាពឥតខ្ចោះបានរហូតនោះទេ ប៉ុន្តែយើងត្រូវតែខិតខំដើម្បីឲ្យបានដូចជាព្រះយេស៊ូ។ ឲ្យតែយើងនៅស្មោះត្រង់ យើងអាចទទួលបាននូវភាពត្រឹមត្រូវតាមសេចក្តីសន្យានៅចំពោះព្រះជាម្ចាស់។

Comments


bottom of page