តើគ្រីស្ទានរស់នៅខុសពីអ្នកជឿយ៉ាងណា?
- chanvanny71
- Jun 4
- 1 min read
Updated: Jun 11

តើជីវិតដែលជាគ្រីស្ទានត្រូវធ្វើអ្វីខ្លះ?ក្រោយពេលដែលបានប្រែក្លាយជាគ្រីស្ទាន(ដោយការស្តាប់តាមដំណឹងល្អហើយ តើខ្ញុំអាចរស់នៅក្នុងជីវិតពីមុនបានដែរទេ? ហើយធ្វើយ៉ាងណាដើម្បីអាចបញ្ជាក់ថាខ្ញុំជាគ្រីស្ទានបាន? ព្រះគម្ពីរចែងមកយ៉ាងដូច្នេះថា " កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង ៣ ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្តីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ ៤ ដ្បិតដែលយើងរាល់គ្នាមានអវយវៈជាច្រើន រួមគ្នាជារូបកាយតែមួយ តែអវយវៈទាំងនោះមានការងារផ្សេងៗ ពីគ្នាជាយ៉ាងណា ៥ នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយជាអវយវៈដល់គ្នានឹងគ្នាបែបយ៉ាងនោះដែរ។" (រ៉ូម ១២:២-៥)